រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក ស្រុកកំពង់លែង ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារជូនដល់បងៗកងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដែលកំពុងឈរជើងត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់លែង

  • 313
  • ដោយ taravong

កំពង់លែង៖ នៅព្រឹកថ្ងៃព្រហសហ្បតិ៍ ១១កើតខែ ពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១នេះ លោក ចេង ចាន់ដូណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ស្រុកកំពង់លែង តំណាងឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង បានដឹកនាំសមាជិកសមាជិកា ស.ស.យ.ក ស្រុកកំពង់លែង ចុះសួរសុខទុក្ខ និងនាំយកនូវសម្ភារជូនដល់បងៗកងកំលាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកកំពង់លែង ដែលកំពុងឈរជើងត្រួតពិនិត្យការធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រស្រុកកំពង់លែង ចំណុចកំពង់ដរកំពង់ហៅ ឃុំកំពង់ហៅ។

សម្ភារដែលបានប្រគល់ជូនដល់បងៗកងកំលាំងរួមមាន៖ ទឹកសុទ្ធ ៣០ យួរ មីកំប៉ុង ១០ យួរ ទឹកក្រូចទឹកផ្លែឈើ ៥ កេស ម៉ាស ១០ ប្រអប់ ស្មើនឹង ៥០០ សន្លឹក និងអាល់កុលចំនួន ១០ លីត្រ ដើម្បីជាការរួមចំណែកលើកទឹកចិត្ត និងថ្លែងអំណរគុណចំពោះបងៗកងកំលាំងដែលបានចូលរួមទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលនៃជម្ងឺកូវីដ-១៩ កុំអោយកើតមានដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុក ៕

អត្ថបទទាក់ទង