រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លទ្ធផលតេស្តសំណាកលើកទី១ ប្រជាពលរដ្ឋទាំង ៤៨នាក់ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ដែលបានទាក់ទងផ្ទាល់ជាមួយនឹងសពឈ្មោះ នូ ចុល ជាលទ្ធផលបានបង្ហាញថា អវិជ្ជមានទាំងអស់

  • 416
  • ដោយ taravong

កំពង់ឆ្នាំង៖ ឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង ១០និង៥៥នាទីបានឱ្យដឹងថាៈ ករណីប្រជាពលរដ្ឋ ៤៨នាក់ នៅភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលបានទាក់ទងផ្ទាល់ជាមួយនឹងសពឈ្មោះ នូ ចុល ភេទប្រុស អាយុ៥៧ឆ្នាំ ដែលស្លាប់ដោយសារ covid-19 បានពិនិត្យសំណាកកាលពីថ្ងៃទី២០ ខែមេសា ជាលទ្ធផល តេស្តសំណាកលើកទី១ ទាំង៤៨នាក់ជាលទ្ធផលបានបង្ហាញថា អវិជ្ជមានទាំងអស់ មានទាំងកូនបង្កើតរបស់សព ចៅបង្កើតសព និង សាច់ញាតិផងដែរ។

សូមបញ្ជាក់ជូនផងដែរថា ឈ្មោះ នូ ចុល មានទីលំនៅក្នុងភូមិព្រះរាមរង្សី ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បានស្លាប់កាលពីយប់វេលាម៉ោង២និង០០នាទី ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២១ នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង ដោយសារជំងឺកូវីដ-១៩ នៅភូមព្រះរាមរង្សី ឃុំជ្រៃបាក់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង