រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ កែ ច័ន្ទមុនី អញ្ជើញចុះសាកសួរសុខទុក្ខ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ស្ថិតនៅក្នុងស្រុកបរិបូណ៌

  • 305
  • ដោយ taravong

ស្រុកបរិបូណ៌៖ នៅព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១នេះ លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងសហការី អញ្ជើញចុះសាកសួរសុខទុក្ខ ដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកម្លាំងការពារ ព្រមទាំងអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ ស្ថិតនៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះ លោកជំទាវ កែ ច័ន្ទមុនី បានលើកទឹកចិត្តដល់អាជ្ញាធរស្រុក ក្រុមគ្រូពេទ្យ និងកងកំលាំង ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងការទប់ស្កាត់ បង្ការ ជម្ងឺកូវីដ-១៩ ហើយក៏បានផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឲ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ថ្នាក់ដឹកនាំស្រុកបរិបូណ៌ បានថ្លែងអំណរគុណដល់លោកជំទាវ កែ ច័ន្ទមុនី និងសហការី ដែលបានគិតគូរពីសុខទុក្ខដល់អាជ្ញាធរ ក្រុមគ្រូពេទ្យ កងកំលាំងនិងប្រជាពលរដ្ឋមកធ្វើចត្តាឡីស័កទាំងអស់នៅមណ្ឌលចត្តាឡីស័កបរិបូណ៌ និងបានឧបត្ថម្ភនូវ ទឹកបរិសុទ្ធវីតាល់១៧កេស ទឹកសុទ្ធធម្មតា ៥០ យួរ និងក្រម៉ា២០ អាកុល ៣០ លីត្រ និង ម៉ាស់ ០១ កេសធំ ដល់មណ្ឌលចត្តាឡីស័កបរិបូណ៌ផងដែរ ៕

អត្ថបទទាក់ទង