រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋ ១គ្រួសារ នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ

  • 476
  • ដោយ taravong

រសៀលថ្ងៃសៅរ៍ ១៣កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ លោក កេត សំអាន ប្រធានក្រុមប្រឹក្សាស្រុក និងជាអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាស្រុកសាមគ្គីមានជ័យ រួមជាមួយមន្ត្រីអនុសាខា បាននាំយកអំណោយចែកជូនដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយភ្លើងឆេះផ្ទះ ចំនួន ១គ្រួសារ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ នៅភូមិតាំងត្បែង ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនេះដែរ លោកអនុប្រធានកិត្តិយស ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ឯកឧត្តម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ឯកឧត្តម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុក្ខដាក់ដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះទោះនៅទីណាក៏ដោយ។ បន្ទាប់មកក្រុមការងារបានផ្សព្វផ្សាយនូវវិធានការ ៣ការពារ ៣កុំ ដើម្បីបង្ការការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

អំណោយដែលផ្ដល់ជូន រួមមាន: អង្ករ ៥០គ.ក, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអីវ ១យួរ, ឃីត ១កញ្ចប់ (មុង១ ក្រម៉ា១ សារ៉ុង១), កន្ទេល ១, តង់ ១, ឆ្នាំងបាយ ១, ឆ្នាំងសម្ល ១, ចានបាយ ៥, ចានសម្ល ២, ស្លាបព្រា ១ឡូ, និងថវិកាចំនួន ១០០,០០០រៀល ៕

អត្ថបទទាក់ទង