រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក ឆាយ លាភា ចុះជួបសំណេះសំណាល និងនាំយកសម្ភារៈ និងថវិកា ជួយឧបត្ថម្ភដល់គ្រួសារងាយរងគ្រោះចំនួន០២គ្រួសារ

  • 281
  • ដោយ taravong

កំពង់លែង៖ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោក ឆាយ លាភា ប្រធានក្រុមការងារថ្នាក់ខេត្តចុះជួយឃុំកំពង់ហៅ និងសហការី ព្រមទាំងក្រុមការងារឃុំ និងក្រុមការងារភូមិត្អួរលំ ភូមិកែងតាសុខ បាននាំយកសម្ភារៈ និងថវិកា ជួយឧបត្ថម្ភដល់គ្រួសារងាយរងគ្រោះជួបការលំបាក ចំនួន០២គ្រួសារ។

គ្រួសារទី១ៈ មានឈ្មោះ វ៉ាន់ ស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិត្អួរលំ ស្រុកកំពង់លែង។
គ្រួសារទី២ៈ មានឈ្មោះ អ៊ូ សារិន អាយុ ៦១ឆ្នាំ និងអ្នកស្រី គង់ មុំ រស់នៅភូមិកែងតាសុខ ស្រុកកំពង់លែង។ ដោយក្នុងមួយគ្រួសារៗទទួលបាននូវ៖ អង្ករ១បេ ស្មើនឹង ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខកំប៉ុង១យួរ ម៉ាស់១ប្រអប់ និងថវិកា ចំនួន ១០០.០០០រៀល។

ក្នុងឱកាសនោះដែរលោក ឆាយ លាភា បានណែនាំដល់ក្រុមគ្រួសារទាំងពីរសូមរក្សាអនាម័យ លោកក៏បានធ្វើការអំពាវនាវដល់សូមឱ្យបងប្អូនប្រជាពលរដ្ឋចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងអស់គ្នា ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង