រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អនុប្រធានអនុសាខាកាកបាទក្រហមស្រុកជលគិរី ចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកចែកជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះ

  • 329
  • ដោយ taravong

ស្រុកជលគិរី៖ ថ្ងៃចន្ទ ១៥កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២១នេះ លោក ដូវ គឹមស៊ីន អនុប្រធានអនុសាខាកាកបាទក្រហមស្រុក អមដំណើរដោយលោក ឃិន ម៉ាលី មន្ត្រីប្រចាំការអនុសាខា និងអាជ្ញាធរឃុំពាមឆ្កោក ចុះសួរសុខទុក្ខ និងបាននាំយកអំណោយមនុស្សធម៌របស់អនុសាខាកាកបាទក្រហមស្រុកចែកជូនគ្រួសាររងគ្រោះដោយសារអគ្គីភ័យ(ភ្លើងឆេះផ្ទះ)កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ ឈ្មោះ កៃ សុផល ភេទប្រុស អាយុ៥២ ឆ្នាំ មានសមាជិកចំនួន១១នាក់ស្រី៣នាក់ ទំហំផ្ទះ ៦x១១ ម៉ែត្រ ប្រក់ស័ង្សីជញ្ជាំងស្លឹក មូលហេតុផ្ទុះដែកកេះហ្គាសជិតពីដុងសាំង។ គ្រួសាររងគ្រោះទទួលបាន អង្ករ ៣០គីឡូក្រាម មី១កេះ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ តង់១ និងថវិកា១០០,០០០រៀល

ឆ្លៀតក្នុងឱកាសនេះផងដែរ លោកអនុប្រធាន បានពាំនាំក្ដីនឹករលឹក និងផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្ដម ឈួរ ច័ន្ទឌឿន ប្រធានកិត្តិយសសាខាកាកបាទក្រហមខេត្ត និង ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោក ហៃមនោរម្យ ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមស្រុក ព្រមទាំងបានណែនាំឱ្យអនុវត្ត ៣ការពារ និង៣ុកុំ ២ ចូលរួម អោយបានខ្ជាប់ខ្ជួនតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលចូលសហគមន៍ ៕

អត្ថបទទាក់ទង