រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខ និងត្រួតពិនិត្យក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនក្រាំងស្រម៉

  • 484
  • ដោយ taravong

ស្រុកសាមគ្គីមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ១រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាល នៃគណៈអភិបាលស្រុក លោក ឈួន ចាន់ណា អភិបាលរងស្រុក បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងត្រួតពិនិត្យក្រុមការងារប្រចាំការនៅមណ្ឌលចត្តាឡីស័កសាលាបឋមសិក្សា និងវិទ្យាល័យហ៊ុនសែនក្រាំងស្រម៉ ស្ថិតនៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនោះលោក វន ស៊ីផា ក៏បានធ្វើការណែនាំ និងអំពាវនាវដល់ក្រុមការងារ និងប្រជាពលរដ្ឋ ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌល សូមចូលរួមក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយអនុវត្តតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាគឺ ៣ការពារ ៣កុំ និងអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល ឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង