រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អញ្ជើញនាំយកអង្ករចំនួន ២តោនរបស់ក្រុមហ៊ុនJRP ឧបត្ថម្ភដល់រដ្ឋបាលស្រុកបរិបូណ៌ សម្រាប់ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ

  • 343
  • ដោយ taravong

កំពង់ឆ្នាំង៖ អង្ករចំនួន២តោនរបស់ក្រុមហ៊ុនJRP ត្រូវបាន ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង នាំយកទៅប្រគល់ជូនរដ្ឋបាលស្រុកបរិបូណ៌ ដើម្បីចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដោយយថាហេតុផ្សេងៗក្នុងស្រុកបរិបូណ៌ កាលពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ដោយចូលរួមទទួលពីថ្នាក់ដឹកនាំស្រុកបរិបូណ៌ផងដែរ។

ឯកឧត្តម អម សុភា បានជម្រុញឱ្យអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ក្នុងស្រុក បន្តចុះធ្វើការអប់រំ ណែនាំ ដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាព និងអនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដើម្បីកុំឱ្យមានឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍របស់យើង។

អភិបាលស្រុកបរិបូណ៌ បានថ្លែងអំណគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត និងក្រុមហ៊ុន JRP ដែលបានឧបត្ថម្ភជូនដល់រដ្ឋបាលស្រុកបរិបូណ៌ សម្រាប់ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះដោយយថាហេតុផ្សេងៗក្នុងសុក។ លោកអភិបាលបានគោរពជូនពរដល់ឯកឧត្តមអម សុភា និងលោកប្រធានក្រុមហ៊ុន សូមមានសុខភាពល្អ ទទួលបានជ័យជំនះគ្រប់ភារកិច្ច ៕

អត្ថបទទាក់ទង