រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក ខេត្តកំពង់ឆ្នាំង បន្តចុះសួរសុខទុក្ខ ព្រមទាំងនាំយកសម្ភារ និងថវិកា ប្រគល់ជូនដល់ក្រុមការងារដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កម្រិត២ ស្រុកទឹកផុស

  • 456
  • ដោយ taravong

ស្រុកទឹកផុស៖ ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង ដឹកនាំសមាជិក សមាជិកា ចុះសួរសុខទុក្ខព្រមទាំងនាំយកសម្ភារៈ និងថវិកា ប្រគល់ជូនដល់ក្រុមការងារដែលកំពុងប្រចាំការនៅមណ្ឌលចត្តាឡីស័ក កម្រិត២ ស្រុកទឹកផុស និងបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក។

ឆ្លៀតនៅក្នុងឱកាសនៃការចុះសួរសុខទុក្ខនោះឯកឧត្តម ហេង ពិទូ បានលើកទឹកចិត្តដល់ក្រុមការងារ គ្រូពេទ្យដែលបានយកអស់កម្លាំងកាយចិត្តបំពេញការងារ។ ឯកឧត្តម ក៏បានធ្វើការផ្តាំផ្ញើទៅដល់បងប្អូនដែលកំពុងធ្វើចត្តាឡីស័ក ត្រូវយកចិត្តទុកដាក់ថែរក្សាសុខភាព ព្រមទាំងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់់នូវវិធានការ ៣កុំ ៣ការពារ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ។

សម្ភារដែល ឯកឧត្តម រួមនិងក្រុមការងារបានឧបត្ថម្ភដើម្បីជួយសម្រួលដល់មណ្ឌលចត្តាឡីស័ក រួមមាន៖ អាល់កុល ៣០លីត្រ ម៉ាស៣០ប្រអប់ ទឹកសុទ្ធ២០កេស និង៤០យួរ ទឹកក្រូច១០យួរ(៦០ដបចំណុះ១.៥លីត្រ) សាប៊ូ ៣០ដុំតូច និងថវិកាសរុប ៨០០០,០០០រៀល ៕

អត្ថបទទាក់ទង