រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ជា ម៉ុង អញ្ជើញចុះសួរសុខទុក្ខដល់កងកម្លាំង មន្រ្តីរាជការ ក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុនសែន ក្រាំងស្រម៉ ឃុំ

  • 427
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ជា ម៉ុង អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ តំណាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកសាមគ្គីមានជ័យ និងស្រុករលាប្អៀរ បានចុះសួរសុខទុក្ខដល់កងកម្លាំង មន្រ្តីរាជការ ក្រុមគ្រូពេទ្យ ព្រមទាំងប្រជាពលរដ្ឋដែលធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កវិទ្យាល័យ ហ៊ុនសែន ក្រាំងស្រម៉ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ។

ក្នុងឱកាសនោះ ឯកឧត្តម ក៏បាននាំយកសម្ភារឧបត្ថម្ភដល់មណ្ឌលចត្តាឡីស័ករួមមាន៖ ១.សាប៊ូលុច ២០០ ដុំ ២.មី ១៨ កេស ៣.អាល់កុល ១២០ លីត្រ ៤.ម៉ាស ១០ ប្រអប់ ៥.ទឹកសុទ្ធ ៣០០ យួរ ៦.ដបបាញ់អាកុល ២០ ដប ៧.នំប៉ាវ ២០ នំ ៨.នំប័ុង ៤០០ ដើម ៩.ទឹកសុទ្ធfuto ៤ កេស ១០.តែត្រជាក់ ១៥ កេស ១១.ថវិកាជួយសំអាតអាគារនឹងតភ្លើង៥បន្ទប់ ៨០០ ០០០ រៀល ១២.ថវិកាជួយឧបត្ថម្ភមណ្ឌល ២ ០០០ ០០០ រៀល ១៣.ថវិកាជូនកងកំលាំងមន្រ្តីគ្រូពេទ្រប្រចាំការ ២ ១០០ ០០០ រៀល ១៤.ថវិកាទិញសម្ភារៈ ២ ៣០០ ០០០ រៀល សរុបចំណាយទាំងអស់ចំនួន ៧ ៧៨០ ០០០ រៀល ៕

អត្ថបទទាក់ទង