រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក ស្រុកសាមគ្គីមានជ័យ ចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលកកំពុងជួបការលំបាក ១គ្រួសារ នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • 330
  • ដោយ taravong

សាមគ្គីមានជ័យ៖ ព្រឹកថ្ងៃអង្គារ ៨រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុក ដឹកនាំដោយលោក ឈួន ចាន់ណា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសាមគ្គីមានជ័យ ដោយមានការចូលរួមគាំទ្រពីលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ បានដឹកនាំសមាជិក ស.ស.យ.ក ស្រុក សមាជិក ស.ស.យ.ក វិទ្យាល័យហ៊ុនសែនក្រាំងស្រម៉ រួមជាមួយថ្នាក់ដឹកនាំឃុំ ចុះសួរសុខទុក្ខស្រ្តីមានផ្ទៃពោះដែលកំពុងជួបការលំបាក ១គ្រួសារ នៅភូមិតាំងឃ្លៃ ឃុំស្វាយជុក ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងឱកាសនៃការចុះសួរសុខទុក្ខ ក្រុមការងារក៏បាននាំយកអំណោយមកផ្ដល់ជូនរួមមាន៖ រណ្ដាប់(ចាន ឆ្នាំង ស្លាបព្រា កន្ទេល ភួយ មុង ខ្នើយ…) ១ឈុត, អង្ករ ៥០គីឡូក្រាម, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, មី ១កេស និងថវិកា ចំនួន ១០ម៉ឺនរៀល (ថវិកាលោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ចំនួន ៥ម៉ឺនរៀល និងថវិកាលោក ឈួរ ច័ន្ទរិទ្ធី សមាជិក ស.ស.យ.ក ខេត្តកំពង់ឆ្នាំង ចំនួន ៥ម៉ឺនរៀល)។

ជាមួយគ្នានោះ លោកអភិបាលស្រុក ក៏បានមានប្រសាសន៍ណែនាំ ត្រូវចេះថែទាំសុខភាព និងត្រូវអនុវត្តតាមអនុសាសន៍ដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ឱ្យជាប់ជាប្រចាំដើម្បីចៀសផុតពីជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង