រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឡុង ឈុនឡៃ អមដំណើរដោយសមាជិកក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកម្មករកម្មការិនី វិលត្រឡប់ពីទីក្រុងភ្នំពេញ ដែលស្ម័គ្រមកធ្វើចត្តាឡីស័ក នៅមណ្ឌលកម្រិត២ ស្រុកទឹកផុស

  • 386
  • ដោយ taravong

ស្រុកទឹកផុស៖ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អមដំណើរដោយឯកឧត្តម ស៊ីវ រុន ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងតំណាងអង្គការទឹកស្អាតប្រចាំខេត្តកំពង់ឆ្នាំង បានចុះសួរសុខទុក្ខ និងសំណេះសំណាល ជាមួយកម្មករកម្មការិនី វិលត្រឡប់ពីទីក្រុងភ្នំពេញ ដែលស្ម័គ្រមកធ្វើចត្តាឡីស័ក នៅមណ្ឌលកម្រិត២ ស្រុកទឹកផុស មានចំនួនសរុប១០៩ នាក់ ស្រី ៥៤ នាក់។

ក្នុងឱកាសនោះឯកឧត្តម ឡុង ឈុនឡៃ បានសំណេះសំណាលផ្តាំផ្ញើឱ្យកូនក្មួយដែលកំពុងធ្វើចត្តាឡីស័កទាំងអស់ខិតខំដែររក្សាសុខភាព និងអនុវត្តឱ្យបានត្រឹមត្រូវតាមវិធាន ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងតាមគោលការណ៍សុខាភិបាល រស់នៅក្នុងគន្លងថ្មីនៃបរិបទកូវីដ-១៩។

ឯកឧត្តម ក៏បាននាំយកសម្ភារផ្តល់ជូនមាន៖ ទឹកបរិសុទ្ធ ចំនួន ៨០ យួរ ទឹកផ្លែឈើចំនួន ៥កេស ទឹកដោះគោជូរចំនួន ១៨០ កញ្ចប់ ម៉ាសចំនួន ១០ប្រអប់ស្មី ៥០០សន្លឹក សាប៊ូលុច្សចំនួន ២០ដុំ ធុងទឹកលាងដៃ ៤ ចែកជូនដល់អ្នកធ្វើចត្តាឡីស័ក និងក្រុមការងារមណ្ឌលផងដែរ។

លោក សុខ សុន្ធីរ អភិបាលរងស្រុកទឹកផុស និងក្រុមការងារ ព្រមទាំងបងប្អូនកំពុងធ្វើចត្តាឡីស័កទាំងអស់សូមគោរពថ្លែងអំណរគុណចំពោះឯកឧត្តមប្រធានក្រុមប្រឹក្សា ដែលជានិច្ចកាលតែងគិតគូរពីសុខទុក្ខរបស់ពលរដ្ឋដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។ សូមគោរពជូនពរឯកឧត្តមប្រធាន ព្រមទាំងឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សូមបានប្រកបដោយសេចក្តីសុខចម្រើន និងជោគជ័យក្នុងបេសកកម្មបម្រើជាតិ និងប្រជាជន ៕

អត្ថបទទាក់ទង