រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថវិកាឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ត្រូវបានថ្នាក់ដឹកនាំស្រុកនាំយកទៅប្រគល់ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន ៧ គ្រួសារ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង

  • 327
  • ដោយ taravong

សាមគ្គីមានជ័យ៖ នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ ព្រមទាំងសហការី បាននាំយកអំណោយជាថវិការបស់ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យ ជូនគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២១ ចំនួន ៧ គ្រួសារ នៅភូមិជ្រៃកោងកើត ឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

ក្នុងនោះមាន ១គ្រួសារ រលំផ្ទះដល់ដី និង ៦គ្រួសារ ផ្សេងទៀត របើកដំបូលបន្តិចបន្តួច។ អំណោយដែលបានឧបត្ថម្ភសម្រាប់គ្រួសាររំលំផ្ទះទទួលបានថវិកា ចំនួន ៥០០.០០០ រៀល រីឯ ៦ គ្រួសារ ផ្សេងទៀតដែលរបើកដំបូលបន្តិចបន្តួច ទទួលបានថវិកា ចំនួន ៥០.០០០ រៀល។

ក្នុងឱកាសនោះ លោក វន ស៊ីផា បានពាំនាំបណ្តាំសាកសួរសុខទុក្ខរបស់ ឯកឧត្តម បណ្ឌិត ចាន់ ដារ៉ុង ដែលឯកឧត្តម បណ្ឌិត តែងតែគិតគូពីសុខទុក្ខបងប្អូនយើងនៅតាមមូលដ្ឋាន។ លោក ក៏បានផ្តាំផ្ញើបងប្អូនទាំងអស់ត្រូវមានការគិតគូប្រុងប្រយ័ត្នចំពោះ ជម្ងឺប្រភេទថ្មី គឺ កូវីដ-១៩ ព្រោះ ជាជម្ងឺកាចសាហាវមានកាតឆ្លងរាលដាលលឿន និងមានការវិវឌ្ឍន៍លឿនរហូតដល់ស្លាប់។ សូមបងប្អូនត្រូវអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួនគ្រប់គ្នា និងក្នុងករណីដែលបងប្អូនមកពីខាងក្រៅខេត្ត ស្រុកយើងត្រូវរាយការណ៍ទៅអាជ្ញាធរ ដើម្បីយកទៅធ្វើចត្តាឡីស័កបង្ការការឆ្លងរាលដាលក្នុងភូមិ ឃុំ នឹងសហគមន៍យើង ៕

អត្ថបទទាក់ទង