រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

កម្លាំងអន្តរាគមន៍ ចុះជួយរៀបចំប្រក់ដំបូលផ្ទះ ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១

  • 550
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២១នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានណែនាំដល់កងកម្លាំងអន្តរាគមន៍ ចុះជួយរៀបចំប្រក់ដំបូលផ្ទះ ជូនប្រជាពលរដ្ឋដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់កាលពីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១ ដែលបានធ្វើឱ្យលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ឆ្នាំង រងការខូចខាតរលំផ្ទះប្រជាពលរដ្ឋ ១៨ខ្នង, របើកដំបូលផ្ទះ ២៥៨ ខ្នង, របួសមនុស្ស ០១នាក់, ងាប់គោ ០១ក្បាល, របើកដំបូលសាលារៀន ០៤ខ្នង, របើកដំបូលការិយាល័យអប់រំស្រុក ០១ខ្នង, របើកដំបូលសាលាឃុំ ០១ខ្នង, របើកដំបូលប៉ុស្តិ៍នគរបាល ០១ខ្នង, រលំដើមឈើ ០៧ដើម និងរលំបង្គោលអគ្គីសនី ០១ដើម។

ប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត និងកងកម្លាំងអន្តរាគមន៍ទាំងអស់ ដែលបានយកចិត្តទុកដាក់ជួយរៀបចំដំបូលផ្ទះរបស់ពួកគាត់ដែលត្រូវបានរងគ្រោះដោយធម្មជាតិនេះ ៕

អត្ថបទទាក់ទង