រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកកំពង់លែង ទទួលសម្ភារពីអង្គការមូលនិធិទឹកស្អាតប្រចាំខេត្តកំពង់ឆ្នាំង និងកំពារសុខភាព WAH ដើម្បីចែកជូនបងប្អូនតាមអាគារធ្វើចិត្តាឡីសក័នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង

  • 492
  • ដោយ taravong

កំពង់លែង៖ នៅថ្ងៃសៅរ៍ ១២រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២១ លោក សំ ចាន់ថន អភិបាលស្រុកកំពង់លែង ទទួលសម្ភារពីអង្គការមូលនិធិទឹកស្អាតប្រចាំខេត្តកំពង់ឆ្នាំង និងកំពារសុខភាព WAH តាមរយៈលោកស្រីវេជ្ជបណ្ឌិត ពូន កែវរីគី ដើម្បីចែកជូនបងប្អូនតាមអាគារធ្វើចិត្តាឡីសក័នៅសាលាវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

លោក សំ ចាន់ថន អភិបាលស្រុក បានថ្លែងអំណរគុណចំពោះអង្គការមូលនិធិទឹកស្អាតប្រចាំខេត្តកំពង់ឆ្នាំង និងកំពារសុខភាព WAH លោកស្រីវេជ្ជបណ្ឌិត ពូន កែវរីគី ដែលបានផ្តល់សម្ភារដើម្បីចែកជូនបងប្អូនតាមអាគារធ្វើចិត្តាឡីសក័នៅសាលាវិទ្យាល័យ ហ៊ុន សែន ក្នុងស្រុកកំពង់លែងនេះ។ សម្ភារដែលបានផ្ដល់ជូនរួមមាន៖ មី ៥កេស, ទឹកសុទ្ធ ២០យួរ, អាកុល ៦០លីត្រ និងសាប៊ូ ២០ដុំ ៕

អត្ថបទទាក់ទង