រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អំណោយរបស់ឯកឧត្តម ហ៑ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ត្រូវបានក្រុមការងារចែកជូនប្រជាពលរដ្ឋចំនួន ៣០០គ្រួសារ នៅឃុំចំនួន០២ ក្នុងស្រុកបរិបូណ៌

  • 370
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ សមាជិកអចិន្ត្រៃយ៍ ស.ស.យ.ក ខេត្តព្រមទាំងថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) ខេត្ត តំណាងឯកឧត្តម ហេង ពិទូ ប្រធាន ស.ស.យ.ក ខេត្ត បានដឹកនាំសមាជិក សមាជិកា ស.ស.យ.ក ខេត្ត និងប្រធាន អនុប្រធាន សមាជិក សមាជិកា ស.ស.យ.ក ស្រុកបរិបូណ៌ នាំយកនូវអំណោយរបស់ឯកឧត្តម ហ៑ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋចំនួន ៣០០ គ្រួសារ ដែលរស់នៅក្នុងឃុំឆ្នុកទ្រូចំនួន ១៥០ គ្រួសារ និងប្រជាពលរដ្ឋរស់នៅក្នុងឃុំពពេលចំនួន ១៥០គ្រួសារ។ ដោយក្នុងមួយគ្រួសារទទួលបាន អង្ករ ២០គីឡូក្រាម ត្រីខ ២យួរ ទឹកស៊ីអ៊ីវ ១យួរ។

ក្នុងឱកាសនោះ ឯកឧត្តម សាន់ យូ បានមានប្រសាសន៍ណែនាំដល់ប្រជាពលរដ្ឋអោយចូលរួមអនុវត្តន៍វិធានការណ៍ការពាររបស់ក្រសួងសុខាភិបាល នឹងអនុសាសន៍ណែនាំ ៣ការពារ និង៣កុំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល ៕

អត្ថបទទាក់ទង