កំពង់លែង៖ នៅព្រឹកថ្ងៃអាទិត្យ ១៣រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម សាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារខេត្ត ស្រុក ឃុំ ចុះសួរសុខទុក្ខ និងនាំយកអំណោយ ជាគ្រឿងឧបភោគ បរិភោគ និងថវិកា ជូនមណ្ឌលចត្តាឡីស័កស្រុក និងជូនប្រជាពលរដ្ឋដែលងាយរងគ្រោះចំនួន ១៨គ្រួសារ នៅឃុំផ្លូវទូក ក្នុងស្រុកកំពង់លែង។ មានការចូលរួមពីថ្នាក់ដឹកនាំស្រុក ឃុំ ភូមិ។
អំណោយដែលផ្តល់ជូនមណ្ឌលចត្តាឡីស័កស្រុករួមមាន៖ មុងចំនួន ៣២, កន្ទេលចំនួន ៣២, អាល់កុលចំនួន ៦០លីត្រ។ គ្រួសារងាយរងគ្រោះទទួលបានក្នុង០១គ្រួសារមាន៖ អង្ករ ២៥kg, មី ០១កេះ, ត្រីខ ១០កំប៉ុង, ទឹកត្រី ០១យួរ, ទឹកស៊ីអ៊ីវ ០១យួរ, មុង ០១, កន្ទេលនីឡុង ០១, ម៉ាស់០១ ដុំ, អាល់កុល ០១ ដប, សាប៊ូលាងចាន ០១ ដប, សាប៊ូដុស ខ្លួន ០១ ដុំ និងថវិកាចំនួន ២០.០០០រៀល និងប្រគល់ជូនគណបក្សឃុំផ្លូវទូក មានអាល់កុល ១០ លីត្រ និងម៉ាស់១០ប្រអប់ ៕