រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ឡុង ឈុនឡៃ អញ្ជើញនាំយកថវិកាជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះស្លាប់មនុស្សចំនួន ០៥ នាក់ នៅភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

  • 367
  • ដោយ taravong

ស្រុកបរិបូរណ៌៖ ថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម សមាជិកក្រុមប្រឹក្សាខេត្ត អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាចំនួន ១ ៥០០ ០០០រៀលទៅជូនគ្រួសាររងគ្រោះដោយភ្លើងឆេះផ្ទះកាលពីយប់ថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ បណ្ដាលឱ្យស្លាប់មនុស្សចំនួន ០៥ នាក់ ក្នុងភូមិដើមជ្រែ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។ ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាស្រុក អាជ្ញាធរស្រុក ឃុំ ភូមិ។

ក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តម ឡុង ឈុនឡៃ ក៏បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតក្នុងក្ដីសោកស្ដាយឥតគណនា ចំពោះក្រុមគ្រួសារសពដែលបាត់បង់ សមាជិកគ្រួសារជាទីស្រលាញ់។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានបួងសួងដល់វត្ថុសក្តិសិទ្ធិក្នុងលោក និងតេជះបារមី នៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមជួយបីបាច់តាមថែរក្សាដល់ដួងវិញ្ញាណក្ខន្ធនៃសព សូមទៅកាន់សុគតិភពជានិរន្តរ៍តរៀងទៅ។

ឯកឧត្តម ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ មិនតែប៉ុណ្ណោះ រាល់ការធ្វើដំណើរទៅទីណាកន្លែងណា ទោះជិតឬឆ្ងាយ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសផុតពីការគ្រោះថ្នាក់ផ្សេងពិសេស ជាពិសេសត្រូវចូលរួមការពារពីជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង