សាមគ្គីមានជ័យ៖ នៅថ្ងៃចន្ទ ១៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ក្រុមប្រឹក្សាឃុំធ្លកវៀន ប៉ុស្តិ៍រដ្ឋបាលឃុំ និងថ្នាក់ដឹកនាំភូមិ ចុះផ្សព្វផ្សាយស្តីពីវិធានការការពារពីជំងឺឆ្លងកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះបានចំនួន០៧ភូមិ សរុប ១១៦ នាក់ ស្រី ៧៦ នាក់។
លោក ឈួន ចាន់ណា បានធ្វើការណែនាំដល់ប្រជាពលរដ្ឋឱ្យចូលរួមអនុវត្តន៍វិធានការណ៍ការពារពីជំងឺឆ្លងកូវីដ-១៩ នឹងអនុវត្តតាមសាសន៍ណែនាំ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៑ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺៈ ៣ការពារ និង៣កុំ និងក្រសួងសុខាភិបាល។
សកម្មភាពចុះផ្សព្វផ្សាយនេះអង្គការ WaterAid ប្រចាំខេត្តកំពង់ឆ្នាំងបានផ្តល់នូវសម្ភារដូចជាៈ សាប៊ូដុំ Protex , ម៉ាស និងអាល់កុល ដើម្បីគាំទ្រសកម្មភាពការធ្វើអនាម័យនេះផងដែរ ៕
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214525_996.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214523_540.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214520_593.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214517_680.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214506_575.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214504_228.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214502_201.jpg)
![](https://asset.cambodia.gov.kh/provincial/sites/13/2021/05/IMG_20210510_214459_692.jpg)