រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់ត្រឡាច ណែនាំឱ្យអាជីវករ និងប្រជាពលរដ្ឋ ចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩

  • 412
  • ដោយ taravong

កំពង់ត្រឡាច៖ នៅព្រឹកថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ អាជ្ញាធរស្រុកកំពង់ត្រឡាច បានផ្សព្វផ្សាយសេចក្តីសម្រេច លេខ ១២៨/២១ សសរ ចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពី ការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញផ្សារសាលាលេខ៥ ក្នុងភូមិសាស្ត្រភូមិសាលា៥ ឃុំ អូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ជូនដល់អាជីវករ និងប្រជាពលរដ្ឋ។

ដោយមានការចូលរួមពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុក បងប្អូនអាជីវករ គណៈកម្មការផ្សារ និងមន្ត្រីរាជការ កងកំលាំងទាំង ៣ប្រភេទ។ លោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច បានណែនាំឱ្យបងប្អូនចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងតាមការណែនាំរបស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។ ហើយថ្ងៃនេះផងដែរអាជីវករ ក៏សំដែងការសាទររីករាយដែល រដ្ឋបាលខេត្តកំពង់ឆ្នាំង និងស្រុក បានបង្ករលក្ខណ:ឱ្យបងប្អូនអាជីវករបានចូលលក់ ដូរ ជាធម្មតាឡើងវិញ ៕

អត្ថបទទាក់ទង