រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយសារខ្យល់កន្រ្តាក់បណ្តាលឱ្យខូតខាតផ្ទះសម្បែងចំនួន ២៤៧គ្រួសារ នៅក្នុងក្រុង ស្រុកចំនួន០៤ ក្នុងខេត្តកំពង់ឆ្នាំង ទទួលបានព្រះរាជអំណោយព្រះមហាក្សត្រ និងសម្តេចម៉ែ

  • 343
  • ដោយ taravong

កំពង់ឆ្នាំង៖ ថ្ងៃអង្គារ ១៥រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ទ្រង់សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទានព្រះរាជអំណោយ តាមរយៈសម្ដេចចៅហ្វាវាំងវរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល ឧបនាយកនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ដ្រីក្រសួងព្រះបរមរាជវាំង ដើម្បីចែកជូនប្រជារាស្រ្តរងគ្រោះដោយខ្យល់កន្រ្តាក់បណ្តាលឱ្យខូតខាតផ្ទះសម្បែងចំនួន ២៤៧គ្រួសារ (ក្នុងនោះ គ្រួសាររលំផ្ទះចំនួន ១៦គ្រួសារ, របើកជញ្ជាំង ឬដំបូលចំនួន ២៣១គ្រួសារ) នៅស្រុកបរិបូណ៌ ស្រុកកំពង់លែង ស្រុកទឹកផុស និងក្រុងកំពង់ឆ្នាំង និងភ្លើងឆេះផ្ទះ០១ខ្នង បណ្តាលឱ្យស្លាប់មនុស្ស០៥នាក់។

ដោយមានការអញ្ជើញអមដំណើរពីឯកឧត្តម គុយ សុផល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង អភិបាលរងខេត្ត ថ្នាក់ដឹកនាំស្រុក និងឯកឧត្តម លោកជំទាវ ប្រតិភូក្រសួងព្រះមរមរាជវាំង អាជ្ញាធរស្រុក ឃុំ ភូមិចូលរួមផងដែរ។

អំណោយដែលក្នុង១គ្រួសារទទួលបាន៖ អង្ករ៥០គីឡូក្រាម តង់១ មុង១ ភួយ១ ក្រមា១ សារុង១ អាវយឺត១ មី១កេស ត្រីខ១០កំប៉ុង និងថវិកាផ្ទះរលំ ៨០មុឺនរៀល សម្រាប់គ្រួសាររបើក ជញ្ជាំង ឬដំបូលផ្ទះថវិកា ៤០ម៉ឺនរៀល។ ដោយឡែកគ្រួសារដែលរងគ្រោះអគ្គីភ័យឆេះផ្ទះ បង្ករឱ្យស្រ្តីជាប្រពន្ធមានផ្ទៃពោះ និងកូន៤នាក់ស្លាប់នៅឃុំខុនរ៉ង១គ្រួសារ ទទួលបានសម្ភារដូចគ្នា និងថវិកា ៤លានរៀល ៕

អត្ថបទទាក់ទង