រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ០២គ្រួសារ ក្នុងឃុំច្រេស ទទួលបានអំណោយពីសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកកំពង់ត្រឡាច

  • 273
  • ដោយ taravong

ស្រុកកំពង់ត្រឡាច៖ នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)ស្រុកកំពង់ត្រឡាច បានដឹកនាំ សមាជិក សមាជិកា ថ្នាក់ស្រុក និងថ្នាក់ឃុំ ចុះសួរសុខទុក្ខ និងនាំយកនូវអំណោយជូនគ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ០២គ្រួសារ កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០ នាទី នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក សន សំអាត ក៏បានពាំនាំការសាកសួរសុខទុក្ខពីលោក ហេង ពិទូ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង។ លោកក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋទាំងអស់ គិតគូរថែទាំសុខភាពអោយបានល្អ ដោយរស់នៅត្រូវមានអនាម័យ ពិសាទឹកដាំឆ្អិន និងបរិភោគអាហាររូបត្ថម្ភឱ្យបានត្រឹមត្រូវ សូមមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ដើម្បីជៀសផុតពីការគ្រោះថ្នាក់ផ្សេងពិសេស ជាពិសេសត្រូវចូលរួមការពារពីជំងឺកូវីដ-១៩។

អំណោយដែលបាននាំយកចែកជូនរួមមាន៖ អង្ករ ២០គីឡូក្រាម, ឃិតធំ២កញ្ចប់ និងឃិតតូច២កញ្ចប់ , មី១កេស, និងថវិកាចំនួន ១,២៣០,០០០ រៀល ៕

អត្ថបទទាក់ទង