រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ប្រជាពលរដ្ឋរងគ្រោះដោយសារភ្លើងឆេះផ្ទះ ស្ថិតក្នុងភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ទទួលបានអំណោយពីព្រះសង្ឃ

  • 314
  • ដោយ taravong

កំពង់ត្រឡាច៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១នេះ ព្រះ វិសាល ស ត្ថា កង យ៉ុ ន ព្រះ រាជាគណៈ ថ្នាក់ កិ តិ្ត យសទីប្រឹក្សា ផ្ទាល់ សម្តេចព្រះ អគ្គ មហា សង្ឃ រាជាធិបតី កិត្តិ ឧ ទេ្ទ ស បណ្ឌិត ទេព វង្ស សម្តេចព្រះ មហាសង្ឃរាជ នៃ ព្រះរាជាណាចក្រ កម្ពុជា និង ជា ព្រះ អនុគណ ស្រុក កំពង់ត្រឡាច និងព្រះចៅអធិការវត្ត អាចារ្យ គណៈកម្មការវត្ត បាននាំយកទេយ្យទាន ចែកជូនដល់គ្រួសាររងគ្រោះដោយសារភ្លើងឆេះផ្ទះចំនួន ០២គ្រួសារ កើតឡើងកាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០ នាទី នៅចំណុចភូមិចក ឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ទេយ្យទានដែលបាននាំយកចែកជូនសម្រាប់គ្រួសារឆេះផ្ទះអស់ទាំងស្រុងទទួលបានសម្ភារ៖ អង្ករ ៣ បាវ, មី ៦ កេះ, ទឹកត្រី ១ យួរ, ទឹកសុី អុីវ ១ យួរ, ត្រី ខ ១៥ កំប៉ុង និងថវិកាចំនួន ៧០២,០០០រៀល នឹងមួយគ្រួសារទៀតទទួលបាន៖ អង្ករ ៣ បាវ, មី ៦ កេះ, ទឹកត្រី ១ យួរ, ទឹកសុីអុីវ ១ យួរ, ត្រី ខ កំប៉ុង ១៥ កំប៉ុង និងថវិកាចំនួន ៣០០,០០០ រៀល។

ក្នុងឱកាសនោះព្រះ វិសាល ស ត្ថា កង យ៉ុ ន បានមានសង្ឃដីកាផ្តាំផ្ញើដល់គ្រួសាររងគ្រោះ សូមកុំមានការអស់សង្ឃឹម ដោយមានថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់តែងតែជួយគិតគូរពីសុខទុក្ខ ពីផលលំបាករបស់បងប្អូនទាំងការរស់នៅ និងពេលជួបទុក្ខលំបាកនៅគ្រប់ទីកន្លែង។ ជាក់ស្តែងដូចនៅក្នុងពេលនេះមានការចូលរួមជួយពីព្រះសង្ឃក្នុងការសម្រាលទុក្ខលំបាកនេះ នឹងត្រូវខិតខំថែរក្សាសុខភាពដោយរស់នៅស្អាតហូបស្អាត ហូបស្អាត និងត្រូវចូលរួមអនុវត្តនូវវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រសួងសុខាភិបាល ដើម្បីការពារពីជំងឺកូវីដ-១៩ ៕

https://youtu.be/t2EMeGucYHw

អត្ថបទទាក់ទង