រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងារគម្រោង ASPIRE ចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការធានា រយ:ពេល៦ខែ សម្រាប់គម្រោងជួសជុលទំនប់ដីស ប្រវែង ១០០មx៥ម នៅតំបន់អាចម៍សត្វ ភូមិតាំងគ្រួសកើត ឃុំក្រាំងល្វា

  • 443
  • ដោយ taravong

សាមគ្គីមានជ័យ៖ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ក្រុមការងារគម្រោង ASPIRE ថ្នាក់ស្រុកបានសហការជាមួយក្រុមការងារ ASPIRE ថ្នាក់ខេត្ត និងរដ្ឋបាលឃុំក្រាំងល្វា បានចុះពិនិត្យ និងវាយតម្លៃបញ្ចប់ការធានា រយ:ពេល៦ខែ សម្រាប់គម្រោងជួសជុលទំនប់ដីស ប្រវែង ១០០មx៥ម នៅតំបន់អាចម៍សត្វ ភូមិតាំងគ្រួសកើត ឃុំក្រាំងល្វា ដឹកនាំដោយលោក ឈួន ចាន់ណា អភិបាលរងស្រុកសាមគ្គីមានជ័យ និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ថ្នាក់ស្រុក លោកសាំង វ៉ាន់ នាយករងរដ្ឋបាលស្រុក និងជាមន្រ្តីកម្មវិធីASPIREស្រុក លោកមេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងសមាជិកភូមិ សរុបវត្តមានចូលរួម ២០នាក់ ស្រី០១នាក់។

គម្រោងខាងលើ អនុវត្តដោយក្រុមហ៊ុន លន់ សុឃុន ជាថវិកាមូលឃុំ និងថវិកាកម្មវិធីASPIRE ឆ្នាំ២០១៩ ចំណាយថវិកាអស់ ២៧,០០០,០០០រៀល។ បន្ទាប់ពីការពិនិត្យ និងវាយតម្លៃ មានចំណុចខ្វះខាតដូចជា: ១.កែលម្អរជើងទេទំនប់ដែលបានបាក់ច្រុះដោយទឹកភ្លៀង ដោយចាក់ដីបំពេញ។ ២.ត្រូវដាំស្មៅលើដីដែលបានចាក់បំពេញ។ ក្រុមការងារបានតម្រូវឱ្យក្រុមហ៊ុនទទួលការត្រូវទទួលអនុវត្តបំពេញបន្ថែមចំណុចខ្វះខាតខាងលើឱ្យបានត្រឹមត្រូវឡើងវិញ។

ក្នុងឱកាសនោះដែរលោកឈួន ចាន់ណា អភិបាលរងស្រុក និងជាប្រធានគ្រប់គ្រងកម្មវិធីASPIRE ស្រុក បានរំលឹកដល់អាជ្ញាធរឃុំ ភូមិ សូមយកចិត្តទុកដាក់ តាមដានរាល់សកម្មភាពប្រជាពលរដ្ឋចំណូលស្រុក មកមូលដ្ឋានវិញ និងត្រូវមានការណែនាំឱ្យពួកគាត់អនុវត្តតាមវិធានការ ៣ការពារ និង៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ៕

អត្ថបទទាក់ទង