រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ស.ស.យ.ក ស្រុកកំពង់ត្រឡាច ចុះធ្វើអនាម័យ និងរៀបចំមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច

  • 659
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត ប្រធាន ស.ស.យ.ក ស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារ ចុះធ្វើអនាម័យរៀបចំសម្រាប់ទទួលអ្នកមកធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

លោក សន សំអាត ក៏បានធ្វើការកោតសរសើរដល់សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់ ដែលតែងតែចូលរួមក្នុងការងារសង្គមដូចជាៈ ការធ្វើអនាម័យ ការងារផ្សព្វផ្សាយអប់រំដល់បងប្អូនប្រជាពលរដ្ឋឱ្យចូលរួមក្នុងការការពារ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងការងារក្នុងសង្គម ការងារសប្បុរសធម៌ ទាំងការលះបង់កម្លាំងកាយចិត្ត និងថវិកា ផងដែរ ៕

អត្ថបទទាក់ទង