រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អាជ្ញាធរស្រុកកំពង់ត្រឡាច ដឹកនាំក្រុមការងារចុះប្រជុំណែនាំដល់អជ្ញាធរឃុំលង្វែក និងបន្តចុះសំណេះសំណាលដល់កម្មករ កម្មការិនីរោងចក្រ ហឹរ៉ាយហ្សិន ដែលត្រូវបិទខ្ទប់នៅក្នុងផ្ទះ

  • 268
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃអង្គារ ១៤កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២១នេះ លោក ឈឹម វុទ្ឋា អភិបាលស្រុក លោក សន សំអាត អភិបាលរង បានដឹកនាំក្រុមការងារចុះប្រជុំ ដល់អជ្ញាធរ ឃុំលង្វែក និងសំណេះសំណាលដល់កម្មករ កម្មការិនីរោងចក្រ ហឺរ៉ាយហ្សិន ដែលត្រូវបិទខ្ទប់នៅក្នុងផ្ទះ បន្ទប់ជួល តាមភូមិរយ:ពេល១៤ ថ្ងៃ ឱ្យអនុវត្តអនាម័យ លាងដៃនិងសាប៊ូ ហូបបាយ ងូជទឹក ត្រូវមានគម្លាត នៅដាច់ដោយឡែកពីក្រុមគ្រួសារ។

ក្នុងឱកាសនោះដែរលោក ឈឹម វុទ្ធា បានធ្វើការណែនាំដល់កម្មករកម្មការិនីដែលត្រូវធ្វើចត្តាឡីស័ក សូមបងប្អូនទាំងអស់ត្រូវមានអនាម័យជាប់ជាប្រចាំជាពិសេសត្រូវអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ៕

អត្ថបទទាក់ទង