រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលស្រុកសាមគ្គីមានជ័យ ទទួលសម្ភារ ពីក្រុមហ៊ុន ហេង លាភ ហេង អចលនទ្រព្យដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩

  • 381
  • ដោយ taravong

សាមគ្គីមានជ័យ៖ រសៀលថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ រដ្ឋបាលស្រុកសាមគ្គីមានជ័យ បានទទួលសម្ភារ ពីក្រុមហ៊ុន ហេង លាភ ហេង អចលនទ្រព្យ ក្រោមការដឹកនាំពីលោក ឈួន ចាន់ណា អភិបាលរងស្រុក និងមន្ត្រីរដ្ឋបាលស្រុក និងក្រុមហ៊ុន។

លោក ឈួន ចាន់ណា បានថ្លែងអំណរគុណដល់លោក ម៉ែន សំអឿន ប្រធានក្រុមហ៊ុន ហេង លាភ ហេង អចលនទ្រព្យ និងលោកស្រី យូណាវី រួមទាំងសហការី ដែលបាននាំយកសម្ភារទាំងនេះមកជូនដល់រដ្ឋបាលស្រុក ដើម្បីចូលរួមក្នុងការបង្ការទប់ស្កាត់ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងអំឡុងពេលនៃការផ្ទុះការឆ្លងជំងឺកូវីដ-១៩ នៅក្នុងរោងចក្រ ដោយមានការបិទខ្ទប់គ្រួសារមួយចំនួនដែលពាក់ព័ន្ធ។

សម្ភារដែលទទួលបានរួមមាន៖ អង្ករ ៤០បាវ (១បាវ ស្មើនឹង ២៥គីឡូក្រាម សរុបចំនួន ១.០០០គីឡូក្រាម, មី ៥០កេស, អាល់កុល ៥ធុង (១៥០លីត្រ), ម៉ាស ៤កេសធំ, ត្រីខ ៣កេសធំ, ទឹកក្រូច ៥០កេស និងទឹកសុទ្ធ ១០០យួរ ៕

អត្ថបទទាក់ទង