រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោក សន សំអាត ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់ កម្មករ កម្មការិនី រោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ

  • 347
  • ដោយ taravong

កំពង់ត្រឡាច៖ នៅថ្ងៃព្រហស្បតិ៍ ១រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២១នេះ លោក សន សំអាត អភិបាលរងស្រុកកំពង់ត្រឡាច តំណាងលោក ឈឹម វុទ្ធា អភិបាលស្រុក បានដឹកនាំមន្ត្រីសាលាស្រុក កម្លាំងចំរុះ រួមនិងអាជ្ញាធរឃុំលង្វែក ចុះជួបសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកនូវអំណោយជូនដល់ កម្មករ កម្មការិនី រោងចក្រហឹរ៉ាយហ្សិន អៅដរ ខេមបូឌា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ចំនួន ២០គ្រួសារ ស្ថិតនៅភូមិបឹងកក់ ឃុំលង្វែក ដោយក្នុងមួយគ្រួសារៗ ទទួលបាន អង្ករ ១០គីឡូក្រាម និងឃិត ១កញ្ចប់។

ក្នុងឱកាសនោះដែរលោក សន សំអាត ក៏បានធ្វើការផ្តាំផ្ញើ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋ ត្រូវអនុវត្តអនាម័យជាប់ជាប្រចាំ ជាពិសេសត្រូវចូលរួមអនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាលគឺ ៣ការពារ និង៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលឱ្យបានត្រឹមត្រូវ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង