រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តសកម្មភាពការងារថែទាំខួប និងការងារថែទាំជាប្រចាំតាមបណ្តោយកំណាត់ផ្លូវជាតិ

  • 398
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១នេះ ក្រុមការងាររបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានអនុវត្តសកម្មភាពការងារថែទាំខួប និងការងារថែទាំជាប្រចាំចំនួន ០៤ខ្សែដូចខាងក្រោម៖

១-សកម្មភាពថែទាំខួប ដោយបន្តការងារ បន្តការងារកៀរកិនបង្ហាប់បាតតួផ្លូវ និងចាក់ដីសពង្រីកលើកកម្ពស់តួផ្លូវ លើការងារជួសជុលកំណាត់ផ្លូវខេត្តលេខ1KCH18 ក្នុងស្រុករលាប្អៀរ។

២-សកម្មភាពថែទាំប្រចាំ ដោយបន្តការងារកៀរសម្រួលដីល្បាយថ្ម លើកំណាត់ផ្លូវលេខ៥០សេ១ ក្នុងស្រុកកំពង់លែង។

៣-សកម្មភាពថែទាំប្រចាំ ដោយបន្តការងារបន្តការងារស្រោចកៅស៊ូគ្របលើស្នាមប្រេះលើកំណាត់ផ្លូវខេត្តលេខ១៥០ ក្នុងស្រុកកំពង់ឡាច។

៤-សកម្មភាពថែទាំប្រចាំ ដោយបន្តការងារសម្អាតរុក្ខជាតិ តាមបណ្តោយកំណាត់ផ្លូវជាតិលេខ៥ ៕

អត្ថបទទាក់ទង