រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ជូនដំណឹងស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ សម្រាប់ ០៤ភូមិ ក្នុងស្រុករលាប្អៀរ

  • 551
  • ដោយ taravong

កំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង សូមធ្វើការជូនដំណឹងស្ដីពី ការចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃភាព នៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលវត្ថុ សម្រាប់ ០៤ភូមិ គឺ៖ ភូមិអូរសណ្ដាន់ចាស់ ភូមិអូរសណ្ដាន់ថ្មី ភូមិត្រពាំងក្រពើ និងភូមិទឹកល្អក់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ការចែកវិញ្ញាបនបត្រនេះនឹងធ្វើឡើង ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០២១ នៅបរិវេណសាលាបុណ្យអូរសណ្ដាន់ចាស់ ស្ថិតក្នុងភូមិអូរសណ្ដាន់ចាស់ ឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ សូមប្រជាពលរដ្ឋម្ចាស់ដី និងស្ថាប័នពាក់ព័ន្ធនឹងក្បាលដីខាងលើ មេត្តាចូលរួមកុំបីអាក់ខាន ៕

អត្ថបទទាក់ទង