រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត

  • 173
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២១នេះ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៤ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត ក្រោមអធិបតីភាពឯកឧត្តម ស៊ីវ រុន សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង។

ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកនាយករងរដ្ឋបាលសាលាខេត្ត លោក លោកស្រីនាយក នាយករងទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងការិយាល័យជំនាញពាក់ព័ន្ធ និងដោយឡែកមន្ទីរអង្គភាពជុំវិញខេត្តបានអញ្ជើញចូលរួមតាមប្រព័ន្ធអេឡិចត្រូនិច(ZOOM)តាមមន្ទីរសាមុី។

កិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្ត បានពិភាក្សា និងអនុម័តលើខ្លឹមសាររបៀបវារៈដូចខាងក្រោម៖
១.កំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៣ អាណត្តិទី២ របស់ក្រុមប្រឹក្សាខេត្ត។
២. របាយការណ៍បូកសរុបលទ្ធផលការងារ ប្រចាំខែឧសភា ឆ្នាំ២០២១ និងលើកទិសដៅអនុវត្តបន្ដរបស់រដ្ឋបាលខេត្ត។

ក្នុងនោះដែរ គណ:អភិបាលខេត្ត រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ធ្វើការស្រាយបំភ្លឺបញ្ហានានាដែលក្រុមប្រឹក្សាបានលើកឡើងព្រមទាំងទទួលយករាល់សំណូមពរផ្សេងៗដើម្បីពិនិត្យពិភាក្សាលទ្ធភាពដោះស្រាយកង្វល់ បញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមរយ:ក្រុមការងារចុះមូលដ្ឋាន ក៏ដូចជាក្រុមប្រឹក្សាខេត្តបានជួបប្រទះនៅក្នុងមូលដ្ឋាន ៕

អត្ថបទទាក់ទង