រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បន្តចុះអប់រំផ្សព្វផ្សាយរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ម្ចាស់រោងចក្រ សហគ្រាសកម្មករ កម្មការនី នៅស្រុកកំពង់ត្រឡាច

  • 341
  • ដោយ taravong

កំពង់ឆ្នាំង៖ ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្តាលរោងចក្រ សហគ្រាស នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំងនោះ នៅព្រឹកថ្ងៃអង្គារ ១៣រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បន្តចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ក្នុងការរឹតបន្តឹងការអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ដល់ម្ចាស់រោងចក្រ សហគ្រាសនៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ការចុះអប់រំផ្សព្វផ្សាយសេចក្តីណែនាំនោះដោយមានការរួមដំណើរពីរឯកឧត្តមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខភិបាលខេត្តកំពង់ឆ្នាំង និងលោក សោម ស៊ីណាត ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ឆ្នាំង ៕

អត្ថបទទាក់ទង