កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១នេះ រដ្ឋបាល ខេត្តកំពង់ឆ្នាំង បានចេញសេចក្ដី ប្រកាសព័ត៌មានស្ដីពីការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ១៦នាក់ ស្រី ចំនួន ០៩នាក់ ថ្មីបន្ថែមទៀត ក្នុងថ្ងៃទី០៥ ដល់ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០២១ ដោយក្នុងនោះស្រុកកំពង់ត្រឡាច ចំនួន ០២នាក់, ស្រុកសាមគ្គីមានជ័យ ចំនួន ១០នាក់ និងស្រុកទឹកផុស ចំនួន ០៤នាក់ ជាកម្មកររោងចក្រ កសិករ សិស្ស និងកុមារ។
សរុបអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ៣១៩នាក់ ស្រី២៣៩នាក់, អ្នកជាសះស្បើយសរុប ១៥៩នាក់ ស្រី ១១២នាក់(ជាសះស្បើយថ្មី ចំនួន ០៨នាក់ ស្រី ០៦នាក់), កំពុងសម្រាកព្យាបាលចំនួន ១៥៦នាក់ ស្រី ១២៤នាក់។ សូមអានខ្លឹមសារលំអិត ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលមានជូនភ្ចាប់៖