រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង នាំយកអំណោយជាសម្ភារៈ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន ជូនលោកយាយ សុខ គិន រស់នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ

  • 472
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃអាទិត្យ ១០រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃ គណៈអភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយលោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ខេត្ត លោក វន ស៊ីផា អភិបាលស្រុកសាមគ្គីមានជ័យ និងក្រុមការងារថ្នាក់ខេត្ត បាននាំយកអំណោយជាសម្ភារៈ និងថវិការបស់ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង ជូនលោកយាយ សុខ គិន ចាស់ជរាពិកាភ្នែក រស់នៅភូមិស្រែឫស្សី ឃុំឈានឡើង ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

នាឱកាសនោះ ឯកឧត្តមអភិបាលខេត្ត បានពាំនាំនូវប្រសាសន៍សួរសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ដែលតែងតែយកចិត្តទុកដាក់ពីបញ្ហាសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។

អំណោយជាសម្ភារៈ និងថវិកាដែលបាននាំយកទៅប្រគល់ជូនរួមមាន៖ អង្ករចំនួន ១០០គីឡូក្រាម, មីម៉ាៗចំនួន ២កេស, ទឹកក្រូចចំនួន ១កេស, ទឹកត្រីចំនួន ១យួរ, ទឹកស៊ីអ៊ីវចំនួន ១យួរ, ប៊ីចេងចំនួន ១កញ្ចប់, ត្រីខចំនួន ២យួរ, ឃីតចំនួន ១ ថវិកាចំនួន ៤០០,០០០ រៀល និងថវិកាជូនដល់ប្រជាពលរដ្ឋដែលមកចូលរួមចំនួន ៤០០,០០០ រៀល ផងដែរ ៕

អត្ថបទទាក់ទង