រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង បើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម

  • 228
  • ដោយ taravong

កំពង់ឆ្នាំង៖ព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្ដម ស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត និងជាប្រធានក្រុមការងារគណនេយ្យភាពសង្គមខេត្ត បានអញ្ជើញជាអធិបតីបើកវគ្គបណ្ដុះបណ្ដាលរំលឹកឡើងវិញស្ដីពីការអនុវត្តការងារគណនេយ្យភាពសង្គម។

វគ្គបណ្ដុះបណ្ដាលនេះមានការអញ្ជើញចូលរួមពីលោក លៀង ជុំសុបិន្ត នាយករងរដ្ឋបាលសាលាខេត្ត, នាយកទីចាត់ការផែនការ និងវិនិយោគសាលាខេត្ត, មន្ត្រីបង្គោល ISAF ថ្នាក់ខេត្ត, អភិបាលរងក្រុង/ស្រុក និងមន្ត្រីបង្គោល ISAF ក្រុង/ស្រុក, ប្រធានការិ.អប់រំនៃរដ្ឋបាលក្រុង/ស្រុក ប្រធានការិ.ស្រុកប្រតិបត្តិ និងតំណាងអង្គការសង្គមស៊ីវិល។

គោលបំណងនៃវគ្គបណ្ដុះបណ្ដាលគឺ ដើម្បីផ្ដល់ចំណេះដឹងជាមូលដ្ឋានអំពី ផែនការយុទ្ធសាស្ត្រស្ដីពីការងារគណនេយ្យភាពសង្គមសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ដំណាក់កាលទី២ ដោយផ្ដោតការយកចិត្តទុកដាក់លើការពង្រឹងភាពងាយទទួលបានព័ត៌មាននានា ការត្រួតពិនិត្យតាមដានដោយប្រជាពលរដ្ឋ ការផ្ដល់ព័ត៌មានពាក់ព័ន្ធនឹងថវិកា ការពង្រឹងសមត្ថភាពរបស់តួអង្គនានា និងការប្រមូលចងក្រងមេរៀនបទពិសោធន៍។

អត្ថបទទាក់ទង