រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

រដ្ឋបាលខេត្តកំពង់ឆ្នាំង ទទួលអំណោយជាស្បៀង និងសម្ភារៈការពារទប់ស្កាត់ជំងឺកូវីដ-១៩ ពីលោក វង្ស ចំរើន និងលោកស្រី គង់ សុីថារ័ត្ន នៅរាជធានីភ្នំពេញ

  • 267
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១នេះ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោកស្រី ប៊ន សុភី អភិបាលរងខេត្ត បានទទួលអំណោយពីលោក វង្ស ចំរើន និងលោកស្រី គង់ សុីថារ័ត្ន សមាជិកក្រុមការងារបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច សម្រាប់ចូលរួមទប់ស្កាត់នៃជំងឺកូវីដ-១៩។

អំណោយបានផ្ដល់ជូនរដ្ឋបាលខេត្តរួមមាន៖ អង្ករចំនួន ១តោន ម៉ាស់ចំនួន ០៤កេសធំ អាល់កុលចំនួន ០៤កាន ស្មើ១២០លីត្រ និងទឹកសុទ្ចំនួន៨០យួរ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានសំដែងនូវបីតិសោមនស្សរីករាយ និងថ្លែងនូវ អំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោក លោកស្រី ដែលបានចំណាយនូវធនធានដ៏មានតម្លៃដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ខណ:ពេលដែលកំពុងជួបកាលំបាកក្នុងអំឡុងពេលកូវីដ-១៩។

លោកអភិបាលខេត្ត បានមានប្រសាសន៍បន្តថា: អំណោយទាំងអស់ដែលទទួលបានពីសប្បុរសជនត្រូវបានបែងចែក និងយកទៅប្រើប្រាស់ឱ្យចំគោលដៅគ្រប់មណ្ឌលចត្តាឡីស័ក នីមួយៗក្នុងខេត្ត ក៏ដូចជាជួយសម្រួលការលំបាកផ្សេងៗរបស់ប្រជាពលរដ្ឋដែលកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ជាពិសេសចូលរួមចំណេកដ៏សំខាន់ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ៕

អត្ថបទទាក់ទង