រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង អញ្ជើញចុះពិនិត្យតំបន់បិទខ្ទប់ និងនាំយកអំណោយផ្ដល់ជូនកម្លាំងឈរជើងការពារតំបន់បិទខ្ទប់

  • 280
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅថ្ងៃសុក្រ ១៥រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង អមដំណើរដោយអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះពិនិត្យតំបន់បិទខ្ទប់ និងបាននាំយកអំណោយ ជូនដល់កម្លាំងឈរជើងការពារតំបន់បិទខ្ទប់ ផ្សារឆ្នាំង និងលំនៅឋាន មួយផ្នែកដែលជាប់ពាក់ព័ន្ធការផ្ទុះរាលដាលកូវីដ-១៩ តាមផ្លូវលេខ៤០ ចាប់ពីទំនប់បារាំង រហូតដល់កែងវត្តទេពធីតារាម(វត្តលោកយាយទេព) ស្ថិតក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពងឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកជំទាវ អភិបាលរងខេត្ត បានថ្លែងនូវការកោតសរសើរចំពោះអាជ្ញាធរក្រុង ក្រុមគ្រូពេទ្យ កម្លាំងសមត្ថកិច្ចដែលបានរួមសហការផ្សព្វផ្សាយ ណែនាំ បងប្អូនប្រជាពលរដ្ឋ ក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលនៃមេរោគកូវីដ-១៩ ក្នុងគោលដៅកាត់ផ្ដាច់ប្រភពចម្លង និងបង្ការទប់ស្កាត់ការរីករាលដាលទៅក្នុងសហគមន៍បន្ថែមទៀត។

អំណោយដែលបានផ្តល់ដល់កម្លាំងឈរជើងមាន៖ ម៉ាស់១កេះ អាកុល ១កាន ភេសជ្ជ:ប៉ូវកម្លាំង ៣០កេះ ៕

អត្ថបទទាក់ទង