រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំក្រុមការងារចុះសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៩៣គ្រួសារ កំពុងធ្វើចត្តាឡីស័ក និងកំពុងរស់នៅក្នុងតំបន់រាំងខ្ទប់ជុំវិញបរិវេណផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង

  • 246
  • ដោយ taravong

កំពង់ឆ្នាំង: នាព្រឹកថ្ងៃសៅរ៍ ទី១០ ខែកក្កដា ឆ្នាំ២០២១នេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោកជំទាវ ប៊ន សុភី អភិបាលរងខេត្ត និងអាជ្ញាធរក្រុងកំពង់ឆ្នាំង បានចុះសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋចំនួន ៩៣គ្រួសារ កំពុងធ្វើចត្តាឡីស័ក និងកំពុងរស់នៅក្នុងតំបន់រាំងខ្ទប់ជុំវិញបរិវេណផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល, សម្ដេចចៅហ្វាវាំង គង់ សំអុល, ឯកឧត្ដមទេសរដ្ឋមន្ត្រី, ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី, ឯកឧត្ដម លោកជំទាវក្នុងក្រុមការងារថ្នាក់កណ្ដាល ក្រុមការងាររាជរដ្ឋាភិបាល ព្រមទាំងក្រុមប្រឹក្សា និងគណៈអភិបាលខេត្តទាំងមូល ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលជានិច្ចកាលសម្ដេច និងឯកឧត្ដម លោកជំទាវ តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូននៅគ្រប់កាលៈទេសៈ។

ក្នុងដំណើរចុះសួរសុខទុក្ខនោះ ឯកឧត្តមអភិបាលខេត្ត និងក្រុមការងារក៏បានឧបត្ថម្ភអំណោយជាគ្រឿង ឧបភោគ បរិភោគជូនបងប្អូនដែលប្រឈមការលំបាកខ្លាំងមួយចំនួន និងបានជួយឧបត្ថម្ភថវិកាជូនបងប្អូនចំនួន ១០គ្រួសារ ដែលកំពុងស្នាក់នៅបន្ទប់ជួល ចំនួន ១លាន៥០ម៉ឺនរៀល សម្រាប់បង់ថ្លៃបន្ទប់ជួលរយៈពេល១ខែសម្រាប់១០បន្ទប់។

បន្ថែមពីនោះ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ ក៏បានជូនថវិកាដល់ក្រុមការងារ និងកងកម្លាំងដែលកំពុងបំពេញភារកិច្ចនៅតំបន់នោះ មានចំនួន៣ក្រុម ដោយមួយក្រុមទទួលបានថវិកា ៤០ម៉ឺនរៀល។

អត្ថបទទាក់ទង