រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍

  • 243
  • ដោយ taravong

កំពង់ឆ្នាំង៖ រសៀលថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត នាយករងរដ្ឋបាលសាលាខេត្ត រដ្ឋបាលក្រុង ស្រុក និងលោក លោកស្រីអង្គភាពពាក់ព័ន្ធចូលរួមតាមប្រព័ន្ធវីឌីអូហ្ស៊ូម(Z00m)។

ជាវិធានការ ដើម្បីទប់ស្កាត់ការរីករាលដាលជាខ្លាំងនូវជំងឺកូវីដ-១៩ឯកឧត្តម ស៊ុន សុណ្ណារិទ្ធិ បានជម្រុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធត្រូវសហការ ពង្រឹង និងចូលរួមបន្ថែមទៀតក្នុងកិច្ចការអនុវត្តន៍ឱ្យបានលឿនបំផុត អំពីយន្តការ យុទ្ធសាស្ត្ររបស់រាជរដ្ឋបាលភិបាលក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងត្រូវមានការយកចិត្តទុកដាក់ខ្ពស់បំផុត ចំពោះទីតាំងដែលទើបផ្ទុះការរីករាល និងបង្ការកុំឱ្យឆ្លងទៅកន្លែងផ្សេងៗទៀត ជាពិសេស តាមស្ថាប័នរដ្ឋ និងឯកជន ព្រោះកន្លែងទាំងនេះជាកន្លែងប្រមូលផ្តុំគ្នា។

ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់បន្ថែម ការចូលរួម ពីគ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់ក្នុងខេត្ត គឺជាកិច្ចការមួយដ៏ចាំបាច់បំផុត ដែលត្រូវរួមគ្នាចូលរួមប្រយុទ្ធប្រឆាំងនឹងមេរោគដ៏កាចសាហាវនេះ។ ហើយជាមួយនេះដែរ អាជ្ញាធរ និងមន្ទីរអង្គភាពពាក់ព័ន្ធទាំងអស់ ក៏ត្រូវផ្សព្វផ្សាយអំពីវិធានការនានារបស់រដ្ឋបាលខេត្ត ក្រសួងសុខាភិបាលដល់ ប្រជាពលរដ្ឋ មន្រ្តីរាជការដើម្បីឲ្យ ពួកគាត់អនុវត្តឱ្យបាន ត្រឹម ត្រូវ តាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ ដែលជាយន្តការ ដ៏ល្អបំផុត ដើម្បីកាត់ផ្តាច់ការឆ្លងក្នុងគ្រួសារ អង្គភាព និងសហគមន៍យើង ៕

អត្ថបទទាក់ទង