រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្តកំពង់ឆ្នាំង ដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការងារអភិវឌ្ឍដីឡូតិ៍នៅទូទាំងខេត្ត

  • 273
  • ដោយ taravong

កំពង់ឆ្នាំង: កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាអំពីការងារអភិវឌ្ឍដីឡូតិ៍នៅទូទាំងខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សាន់ យូ អភិបាលរងខេត្ត នាយករងរដ្ឋបាល ប្រធានអង្គភាពច្រកចេញចូលតែមួយខេត្ត ប្រធានមន្ទីរជំនាញពាក់ព័ន្ធ អភិបាលក្រុងស្រុក និងប្រធានការិយាល័យភូមិបាលក្រុងស្រុក។

គោលបំណងសំខាន់ៗនៃកិច្ចប្រជុំរួមមាន៖ ការផ្សព្វផ្សាយអំពីខ្លឹមសារច្បាប់ និងគោលការណ៌ណែនាំពាក់ព័ន្ធនានា ដើម្បីឱ្យអាជ្ញាធរ និងជំនាញពាក់ព័ន្ធ យកទៅអនុវត្តអោយកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ ជូនដល់ម្ចាស់អាជីវកម្មអភិវឌ្ឍដីឡូតិ៍ ដោយពង្រឹងការចូលរួមអនុវត្តច្បាប់ ជំរុញការធ្វើបច្ចុប្បន្នភាព ចំពោះគម្រោងអាជីវកម្មអភិវឌ្ឍដីឡូតិ៍នៅទូទាំងខេត្ត ដើម្បីឈានទៅរកការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព ការលើកកម្ពស់វិនិយោគ និងកិច្ចការការពារអតិថិជន។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត បានជម្រុញឲ្យអាជ្ញាធរនិងជំនាញពាក់ព័ន្ធ ឱ្យអនុវត្តភារកិច្ចក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដោយធានាថាផ្តល់សេវាមានតម្លាភាព គុណភាព ប្រសិទ្ធភាពខ្ពស់ និងដំណើរការគ្រប់គ្រងគម្រោងអភិឌ្ឍន៌ដីឡូតិ៍ ប្រកបដោយភាពស្របច្បាប់ ។

ជាងនេះទៅទៀត ឯកឧត្តមអភិបាលខេត្ត បានជម្រុញបន្ថែមដល់អាជ្ញាធរក្រុង ស្រុក និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៌ណែនាំនានា ក៏ដូចជាការរៀបចំផែនការយុទ្ធសាស្រ្តក្នុងការរៀបចំប្លង់គោលប្រើប្រាស់ដីនៅថ្នាក់ក្រុងស្រុក និងផែនការប្រើប្រាស់ដីនៅឃុំសង្កាត់ ដើម្បីជំរុញឱ្យការរៀបចំប្រើប្រាស់ដីឱ្យបានត្រឹមត្រូវ ចំទិសដៅ និងធានាឱ្យបាននូវការអភិវឌ្ឍប្រកបដោយចីរភាព៕

អត្ថបទទាក់ទង