រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ និង លោកជំទាវ កែ ច័ន្ទមុនី ព្រមទាំងក្រុមការងារបានចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័ក៣គ្រួសារនៅភូមិត្រពាំងធំ និងចុះពិនិត្យមើលការសាងសង់ផ្លូវ៦០០ម៉ែត្រនៅភូមដក់គ្រង ឃុំពង្រ

  • 294
  • ដោយ taravong

កំពង់ឆ្នាំងៈនៅព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ បន្ទាប់ពីចប់កម្មវិធីវេរប្រគេនទៀនព្រះវស្សា ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង និង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តមឌី ដារ៉ាវុធ តំណាងឯកឧត្ដមហួត សារឹម អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះពង្រឹងមូលដ្ឋានឃុំពង្រ បានចុះសួរសុខទុក្ខគ្រួសារធ្វើចត្តាឡីស័កនៅភូមិត្រពាំងធំ ចំនួន ០៣ គ្រួសារ ។

ក្នុងនោះ ឯកឧត្តមនិងលោកជំទាវ ក៏បាន ឧបត្ថម្ភក្នងមួយ គ្រួសារ ជាអង្ករ ១០ គីឡូ,មី ០១ កេស,ភេសជ្ជៈ vigor ០១ កេស,ទឹកស៊ីអ៊ីវ០១យួរ,ទឹកត្រី ០១ យួរ និងថវិកា ៤០០០០រៀលផងដែរ។

ជាកិច្ចបន្ទាប់ ឯកឧត្តមអភិបាលខេត្តនិងលោកជំទាវតំណាងរាស្ត្រ ព្រមទាំងក្រុមការងារបានចុះត្រួតពិនិត្យផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែងជាង ៦០០ ម៉ែត្រស្ថិតនៅភូមិដក់គ្រងឃុំពង្រដែលមន្ទីរអភិវឌ្ឍន៍ជនបទ ដែលបានធ្វើហើយ ៕

អត្ថបទទាក់ទង