រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកជំទាវ ឧបត្ថម្ភអង្ករផ្កាខ្ញីចំនួន១០តោន តាមរយៈឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ជូនដល់ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង

  • 440
  • ដោយ taravong

កំពង់ឆ្នាំង: នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ អំណោយេជាអង្ករផ្កាខ្ញីចំនួន១០តោន របស់ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកជំទាវ តាមរយៈឯកឧត្តម នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង បាននាំយកមកប្រគល់ជូនឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង សម្រាប់ចាត់ចែងក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងលោកជំទាវ ដែលបានឧបត្ថម្ភដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរួមចំណែកកាត់បន្ថយការខ្វះខាត និងសកម្មភាពបង្ការ ការពារ ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

អត្ថបទទាក់ទង