រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលស្រុកជលគិរី បានចុះពិនិត្យមើលការស្តារប្រឡាយស្រោចស្រព នៅចំណុចភ្នំមាន់ ក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង

  • 566
  • ដោយ taravong

ស្រុកជលគិរី៖ ថ្ងៃពុធ ៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោក ហៃ មនោរម្យ អភិបាលស្រុកជលគីរី ខេត្តកំពង់ឆ្នាំង និងជាប្រធានគណៈកម្មាធិការលទ្ធកម្ម ព្រមទាំងមានការចូលរួមពីអនុប្រធានគណៈកម្មាធិការលទ្ធកម្ម និងសមាជិកគណៈកម្មាធិការ រួមទាំងតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត និងអ្នកទទួលការ អាជ្ញាធរភូមិ ឃុំ បានចុះពិនិត្យមើលការស្តារប្រឡាយស្រោចស្រព នៅចំណុចភ្នំមាន់ ក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

គូសបញ្ជាក់ផងដែរថា៖ បន្ទាប់ពីការចុះពិនិត្យមើលនៃការដំណើរការស្តារប្រឡាយស្រោចស្រពរួចមក ជាលទ្ធផលនៃការអនុវត្តគម្រោងរួចរាល់តាមផែនការ និងបានប្រគល់-ទទួល គម្រោងនេះដើម្បីដាក់ឱ្យប្រើប្រាស់ ៕

អត្ថបទទាក់ទង