រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនចាស់ជរាមានជំងឺ ជនពិការ និងគ្រួសារមានកូនច្រើនចំនួន ០៦គ្រួសារ

  • 203
  • ដោយ taravong

កំពង់ឆ្នាំង៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមនឹងសហការី បានចុះសួរសុខទុក្ខ និងនាំយកអំណោយផ្ដល់ជូនចាស់ជរាមានជំងឺ ជនពិការ និងគ្រួសារមានកូនច្រើន ចំនួន០៦គ្រួសារ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។

លោកជំទាវ ប៊ន សុភី ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងបានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់សូមបន្ត​ប្រុងប្រយ័ត្នខ្ពស់បន្តទៀត​ដោយធ្វើ​អនាម័យ​ជាប់ជាប្រចាំដោយអនុវត្តតាមអនុសាសន៍របស់សម្តេចប្រមុខរាជរដ្ឋាភិបាល គឺ៣ការពារ និង៣កុំ និងអនុវត្តតាមគោលការណ៍ណែនាំក្រសួងសុខាភិបាល។

អំណោយដែលបាននាំយកទៅផ្ដល់ជូននោះ ដោយក្នុងមួយគ្រួសារៗទទួលបាន៖ អង្ករចំនួន ២៥គីឡូក្រាម, ទឹកសុទ្ធ ១កេស, មី ១កេស, ទឹកត្រី ១ជួរ, ភេសជ្ជៈ ១កេស, ទឹកអំបិល ១កេស, ម៉ាស់ ១ប្រអប់ និងថវិកាមួយគ្រួសារចំនួន ៥០,០០០រៀល ៕

អត្ថបទទាក់ទង