រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣ ដើម្បីពិនិត្យ និង អនុម័តលទ្ធផលសកម្មភាពការងារដែលសម្រេចក្នុងខែកក្កដា និង លើកទិសដៅសម្រាប់អនុវត្តបន្តរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង

  • 309
  • ដោយ taravong

កំពង់ឆ្នាំង៖នាព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង បានរៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៦ អាណត្តិទី៣របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភព ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តនិង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត ទីចាត់ការ អង្គភាពនៃសាលាខេត្ត ព្រមទាំងការចូលរួមពីថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្តតាមរយៈប្រព័ន្ធវីដេអូហ្ស៊ូម(Zoom) ផងដែរ ។

កិច្ចប្រជុំក្រុមប្រឹក្សានាពេលនេះ ធ្វើឡើងដើម្បីពិនិត្យ និង អនុម័តកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៥ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត, របាយការណ៍ស្ដីពីអនុវត្តសកម្មភាពការងាររបស់រដ្ឋបាលខេត្តកំពង់ឆ្នាំងដែលសម្រេចបានក្នុងខែកក្កដា និង លើកទិសដៅសម្រាប់អនុវត្តបន្ត ។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានមានប្រសាសន៍ថា ដោយអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការអភិវឌ្ឍរបស់រដ្ឋបាលខេត្តកំពង់ឆ្នាំង បាននឹងកំពុងអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ផងដែរ ។ ដោយឡែកចំពោះការអនុវត្តន៍គោលនយោបាយររបស់រាជរដ្ឋាភិបាល ក្នុងដំណាក់កាលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ និងស្ថានភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ រដ្ឋបាលខេត្តកំពង់ឆ្នាំងបានបំពេញបេសកម្មយ៉ាងយកចិត្តទុកដាក់ក្នុងការអប់រំ ផ្សព្វផ្សាយ និងបណ្ដុះបណ្ដាលដោយផ្ទាល់នៅគ្រប់មូលដ្ឋាន ។

ឯកឧត្តម ឡុង ឈុនឡៃប្រធាន ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង បានសម្តែងនូវការកោតសរសើរដល់គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អភិបាល ក្រុង ស្រុក និង មន្រ្តីរាជការគ្រប់លំដាប់ថ្នាក់ដែលបានរួបរួមគ្នាកសាង និងអភិវឌ្ឍន៍ខេត្ត ដែលធ្វើអោយខេត្តកំពង់ឆ្នាំងយើង មានការរីកចំរើនជាបន្ដបន្ទាប់ ដោយក្នុងនោះ ក៏មានបការទាក់ទាញបាននូវវិយោគិនមកបណ្តាក់ទុន ធ្វើអោយប្រជាពលរដ្ឋមានជីវភាពប្រសើរឡើងថែមទៀតផងដែរ ពិសេសការរួមគ្នាយ៉ាងសស្រាក់សស្រាំក្នុងការកាត់ផ្តាច់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

បន្ថែមពីនោះ ឯកឧត្តម ឡុង ឈុនឡៃ បានផ្ដាំផ្ញើឲ្យមន្ទីរជំនាញ និង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង និងទំនាក់ទំនងល្អ ដើម្បីបំរើសេវាជូនប្រជាពលរដ្ឋ និង ដោះស្រាយរាល់បញ្ហាប្រឈមផ្សេងៗរបស់ប្រជាពលរដ្ឋអោយបានទាន់ពេលវេលា ។

អត្ថបទទាក់ទង