រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តម អម សុភា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ

  • 227
  • ដោយ taravong

កំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម អម សុភា អភិបាលរងខេត្ត ដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា និងដោះស្រាយបញ្ហាប្រឈមមួយចំនួនពាក់ព័ន្ធនឹងការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ ដោយមានការអញ្ជើញចូលរួមពីលោកនាយករងរដ្ឋបាលសាលាខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត មន្ទីរឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ខេត្ត នាយកទីចាត់ការអន្តរវិស័យនិង ប្រធាន អនុប្រធានអង្គភាពច្រកចេញចូលតែមួយសាលាខេត្ត ដែលកិច្ចប្រជុំនេះធ្វើឡើងនៅការិយាល័យរបស់ឯកឧត្តមអម សុភា។

គោលបំណងកិច្ចប្រជុំ ដើម្បីបង្ហាញពីសាវតានៃបង្កើតឲ្យមានយន្តការច្រកចេញចូលតែមួយសម្រាប់ផ្ដល់សេវារដ្ឋបាលនៅរដ្ឋបាលថ្នាក់ក្រោមជាតិ និងលំនាំនៃការផ្ដល់សេវានៅអង្គភាពច្រកចេញចូលតែមួយ, របាយការណ៍ដែលអនុវត្តបាននាពេលកន្លងមក, និងពិភាក្សាអំពីបញ្ហាប្រឈមមួយចំនួន។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម អម សុភា អភិបាលរងខេត្ត បានក្រើនរំលឹក និងជម្រុញឲ្យមន្ទីរអង្គភាពពាក់ព័ន្ធ ត្រូវពិនិត្យអនុវត្តតាមតួនាទី ភារកិច្ច និងការទទួលខុសត្រូវរបស់ខ្លួនតាមសេចក្ដីណែនាំរបស់រដ្ឋាភិបាលដោយធ្វើជាសេនាធិការដ៏សំខាន់ក្នុងការពិនិត្យផ្ដល់យោបល់ និ ងវាយ តម្លៃ លើ ផ្នែក បច្ចេកទេសក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋឲ្យមានតម្លាភាព និង ទាន់ពេល វេលា ។

អត្ថបទទាក់ទង