រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

អភិបាលខេត្ត និងអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង នាំយកទេយ្យវត្ថុ និង បច្ច័យប្រគេនព្រះចៅអធិការវត្តសិរីវង្សសត្ថារាម ហៅវត្តថ្នល់ឈើទាល ស្ថិតក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង

  • 290
  • ដោយ taravong

កំពង់ឆ្នាំង៖នៅ ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង រួមដំណើរដោយឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សា អភិបាលរងខេត្ត និង មន្ទីរអង្គភាពជុំវិញខេត្ត បាននាំយកទេយ្យវត្ថុ និងបច្ច័យ ប្រគេនចំពោះព្រះចៅអធិការវត្ត សិរីវង្សសត្ថារាម ( ហៅវត្តថ្នល់ឈើទាល ) ស្ថិតនៅក្នុងឃុំ ផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដើម្បីទុកផ្គត់ផ្គង់ក្នុងអំឡុងពេលព្រះសង្ឃចូលកាន់ព្រះវស្សារយៈពេល០៣ខែ។

ទេយ្យវត្ថុដែលឯកឧត្តមនិងលោកជំទាវ ប្រគេនដល់ព្រះសង្ឃមាន អង្ករចំនួន១៧៥គ.ក្រ មី០៥កេស ភេសជ្ជៈ
០៣កេស ម៉ាស់០២ប្រអប់ និងបច្ច័យ ២០០ដុល្លារ និង៤០០.០០០រៀល ។

អត្ថបទទាក់ទង