រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន អញ្ជើញជួបប្រជុំដើម្បីពិភាក្សាការងារពីសភាពការណ៍សំខាន់ៗក្នុងខេត្តកំពង់ឆ្នាំង

  • 241
  • ដោយ taravong

កំពង់ឆ្នាំង៖ នារសៀលថ្ងៃសៅរ៍ ១៤រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹង ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជួបប្រជុំដើម្បីពិភាក្សាការងារពីសភាពការណ៍សំខាន់ៗក្នុងខេត្តកំពង់ឆ្នាំង ជាមួយឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង។

ក្នុងកិច្ចប្រជុំពិភាក្សានោះ ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានផ្តោតពិសេសលើការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងការរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ ចូលមកខេត្តកំពង់ឆ្នាំង តាមព្រំដែនគោក ស្របតាមសារាចរណែនាំរបស់រាជរដ្ឋាភិបាល នៅស្រុករលាប្អៀរ ៕

អត្ថបទទាក់ទង