រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

សេចក្តីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង ស្តីពី ការបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) ចំនួន ៣១នាក់, អ្នកមរណភាពចំនួន ០១នាក់(ស្រី) អ្នកជាសះស្បើយចំនួន ១០នាក់ នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១។

  • 307
  • ដោយ taravong

អ្នកវិជ្ជមានកូវីដ-១៩ ខាងលើ បានដាក់ឱ្យសម្រាក​ព្យាបាលនៅមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មណ្ឌលព្យាបាលសាលាបឋមសិក្សាគំរូក្រុង, ​មណ្ឌលព្យាបាល​វិទ្យាល័យ​​​ តេជោ ហ៊ុន សែន ទឹកហូត, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច, មណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន បរិបូណ៌ និងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែន កំពង់លែង។

រដ្ឋបាលខេត្ត សូមអំពាវនាវដល់​បងប្អូន ដែលធ្លាប់ប្រាស្រ័យទាក់ទង​ដោយផ្ទាល់ ឬប្រយោលជាមួយ​អ្នកវិជ្ជមាន​កូវីដ-១៩ ខាងលើ ក្នុងរយៈពេល ១៤ថ្ងៃមុន សូមមកពិនិត្យសំណាក​ជាបន្ទាន់​នៅ មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង, មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច, មន្ទីរពេទ្យបង្អែកបរិបូណ៌ ឬមណ្ឌលសុខភាពដែលនៅជិតបំផុត។

ដើម្បីទប់ស្កាត់​ការឆ្លង​រាលដាល សូមសាធារណជន ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការ"៣ការពារ និង៣កុំ" ដើម្បី​​ខ្លួនយើង គ្រួសារ និងសង្គមជាតិយើង ៕

អត្ថបទទាក់ទង