រដ្ឋបាលខេត្តកំពង់ឆ្នាំង

Kampong Chhnang Administration
ស្វែងរក

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង ចុះសួរសុខទុក្ខនិងនាំយកអំណោយចែកជូនគ្រួសារងាយរងគ្រោះ និង ចាស់ជរាគ្មានទីពឹងចំនួន២០គ្រួសារនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស

  • 396
  • ដោយ taravong

កំពង់ឆ្នាំងៈនៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ច័ន្ទមុនី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោកជំទាវ ដោក សុទ្ធា ទីប្រឹក្សារាជរដ្ឋាភិបាល ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត រួមនឹងអាជ្ញាធរដែនដីបានចុះសាកសួរសុខទុក្ខ និងនាំយកអំណោយចែកជូនគ្រួសារងាយរងគ្រោះ និង ចាស់ជរាគ្មានទីពឹងចំនួន២០គ្រួសារនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហុ៊ន សែនប្រធានកាកបាទក្រហមកម្ពុជា សម្តេច ចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីព្រះបរមរាជវាំង និង ឯកឧត្តម បណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុនរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលសម្តេចនិងឯកឧត្តមតែងតែគិតគូរពីសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយសារតែវិបត្តិជំងឺកូវីដ-១៩ គ្រប់ទីកន្លែងដោយមិនប្រកាន់ពូជសាសន៍ និងនិន្នាការនយោបាយឡើយ។

ឯកឧត្តម ស៊ុន សុវណារិទ្ធិ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវថែទាំសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យជាប់ប្រចាំ និងត្រូវការពារនូវការឆ្លងនៃជំងឺកូវីដ-១៩ ដោយអនុវត្តអោយបានមុឺងម៉ាត់នូវវិធាន
ការរបស់ក្រសួងសុខាភិបាលនិងអនុវត្តតាមអនុសាសន៍ របស់សម្តេចប្រមុខរាជរដ្ឋាភិបាលគឺ៣ការពារ និង៣កុំអោយបានជាប់ជាប្រចាំ ដើម្បីកាត់ផ្ដាច់ការចម្លងពីក្រុមគ្រួសារ និងក្នុងសហគមន៍របស់យើង ។

ក្នុងឱកាសនោះឯកឧត្តម លោកជំទាវ ព្រមទាំងប្រតិភូទបានផ្ដល់អំណោយជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ២០គ្រួសារដោយក្នុង ០១គ្រួសារៗទទូលបានអង្ករ ២០គីឡូក្រាម មីយើង០១កេស ត្រីខ១០កំប៉ុង ទឹកត្រី ០១យួរ និងទឹកស៊ីអុីវ០១យួរ ផងដែរ។

អត្ថបទទាក់ទង